សេវាប្រៃសណីយ៍
គ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍបណ្ដាញប្រៃសណីយ៍ ឱ្យមានគុណភាព និងសុវត្ថិភាព ដោយទទួលខុសត្រូវលើការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាត ដល់ប្រតិបត្តិករផ្តល់សេវាដឹកជញ្ជូន និងបញ្ញើរហ័សទាំងក្នុងស្រុក និងអន្តរជាតិ
គ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍបណ្ដាញប្រៃសណីយ៍ ឱ្យមានគុណភាព និងសុវត្ថិភាព ដោយទទួលខុសត្រូវលើការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាត ដល់ប្រតិបត្តិករផ្តល់សេវាដឹកជញ្ជូន និងបញ្ញើរហ័សទាំងក្នុងស្រុក និងអន្តរជាតិ
រៀបចំគោលនយោបាយ ពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ផ្តល់អាជ្ញាបណ្ណ ដល់ប្រតិបត្តិករទូរសព្ទនិងអ៊ីនធឺណិត និងការគ្រប់គ្រងការនាំចូលឧបករណ៍វិទ្យុទូរគមនាគមន៍ឱ្យស្របតាមស្តង់ដារបច្ចេកទេស។
ជំរុញការធ្វើបរិវត្តកម្មឌីជីថលទូទាំងប្រទេស គ្រប់គ្រងនិងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ដល់ក្រុមហ៊ុនបច្ចេកវិទ្យាព្រមទាំងកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថល និងការពារសន្តិសុខបច្ចេកវិទ្យាព័ត៌មាន (Cybersecurity)។
គ្រប់គ្រង ថែរក្សា និងបែងចែកឈ្មោះដែនជាតិដែលមានកន្ទុយ .kh ផ្តាច់មុខនៅកម្ពុជា ដើម្បីការពារម៉ាកសញ្ញាអាជីវកម្ម និងលើកកម្ពស់អត្តសញ្ញាណឌីជីថលផ្លូវការរបស់ជាតិនៅលើប្រព័ន្ធអ៊ីនធឺណិត។
ស្នើសុំលិខិតអនុញ្ញាត និងអាជ្ញាបណ្ណប្រកបអាជីវកម្មសេវាប្រៃសណីយ៍ ភ្នាក់ងារដឹកជញ្ជូន និងសេវាបញ្ញើរហ័សទាំងក្នុងស្រុកនិងអន្តរជាតិ តាមរយៈនីតិវិធីឌីជីថលប្រកបដោយភាពរហ័សទាន់ចិត្ត និងតម្លាភាព។


សេវាផ្តល់អាជ្ញាបណ្ណប្រតិបត្តិការទូរគមនាគមន៍ រួមមានសេវាទូរសព្ទ អ៊ីនធឺណិត និងបណ្តាញខ្សែកាប ព្រមទាំងការសម្រួលដល់ការស្នើសុំលិខិតអនុញ្ញាតនាំចូល និងប្រើប្រាស់ឧបករណ៍វិទ្យុទូរគមនាគមន៍ស្របច្បាប់នៅកម្ពុជា។
ចុះបញ្ជី និងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ផ្លូវការសម្រាប់ក្រុមហ៊ុន សហគ្រាស ឬអាជីវកម្មបង្កើតថ្មី (Startups) ដែលផ្តល់សេវាកម្មផ្នែកព័ត៌មានវិទ្យា (IT) និងបច្ចេកវិទ្យាឌីជីថលទំនើបៗ។


សេវាចុះឈ្មោះ និងគ្រប់គ្រងឈ្មោះដែនជាតិកម្រិតខ្ពស់ ដើម្បីជួយបង្កើតអត្តសញ្ញាណគេហទំព័រផ្លូវការដែលមានកន្ទុយ .kh ជូនដល់បណ្តាក្រុមហ៊ុន អាជីវកម្ម អង្គការសង្គមស៊ីវិល និងស្ថាប័នរដ្ឋ។